ប៉ុន្តែ​ឯ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​នោះ​ ​របស់​តថាគត​ ​មិន​នៅ​យូរប៉ុន្មាន​ ​ក៏​បាត់​ទៅវិញ​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ចុះ​មានហេតុ​អ្វី​ ​បច្ច័យ​អ្វី​ ​ដែល​នាំឲ្យ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​ ​របស់​អាត្មាអញ​ ​បាត់បង់​ទៅ​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​វិចិកិច្ឆា​ ​(​សេចក្តី​សង្ស័យ​)​ ​កើតឡើង​ដល់​អាត្មាអញ​ ​ឯស​មា​ធិ​របស់​អាត្មាអញ​ ​ក៏​ឃ្លាត​ទៅ​ ​ព្រោះតែ​មាន​វិចិកិច្ឆា​ជាហេតុ​ ​(​ជា​ទោស​)​ ​កាលបើ​សមាធិ​ឃ្លាត​ទៅ​ហើយ​ ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​ ​ក៏​បាត់បង់​ទៅ​ដែរ​។​ ​វិចិកិច្ឆា​ ​នឹង​កើតឡើង​មិនបាន​ ​ដល់​អាត្មាអញ​ទៀត​ ​យ៉ាងណា​ ​អាត្មាអញ​ ​នឹង​ធ្វើ​យ៉ាងនោះ​។​
 [​១២១​]​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ ​មិនបាន​ប្រហែសធ្វេស​ ​ខំព្យាយាម​ដុត​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​ ​កាន់​ព្រះនិព្វាន​ ​ប្រព្រឹត្ត​នៅ​គ្រប់​ឥរិយាបទ​ ​ក៏​ស្គាល់​ច្បាស់​នូវ​ពន្លឺផង​ ​នូវ​ការ​ឃើញ​រូប​ទាំងឡាយ​ផង​។​ ​ឯ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​នោះ​ ​របស់​តថាគត​ ​មិន​នៅ​យូរប៉ុន្មាន​ ​ក៏​បាត់​ទៅវិញ​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ចុះ​មានហេតុ​អ្វី​ ​បច្ច័យ​អ្វី​ ​ដែល​នាំឲ្យ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​ ​របស់​អាត្មាអញ​ ​បាត់បង់​ទៅ​។
ថយ | ទំព័រទី ១៤៥ | បន្ទាប់