[​១២៣​]​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​។​បេ​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សេចក្តី​រន្ធត់​កាយ​ ​កើតឡើង​ហើយ​ដល់​អាត្មាអញ​ ​ឯស​មា​ធិ​ ​របស់​អាត្មាអញ​ ​ក៏​ឃ្លាត​ទៅ​ ​ព្រោះតែ​មាន​សេចក្តី​រន្ធត់​កាយ​ជាហេតុ​ ​កាលបើ​សមាធិ​ ​ឃ្លាត​ទៅ​ហើយ​ ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​ ​ក៏​បាត់បង់​ទៅ​ដែរ​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ដូច​បុរស​ដើរ​ផ្លូវ​ឆ្ងាយ​ ​ហើយ​មាន​ពេជ្ឈឃាត​ ​នៅចាំ​ផ្លូវ​ទាំងពីរ​ខាង​ ​នៃ​បុរស​នោះ​ ​ឯ​សេចក្តី​រន្ធត់​កាយ​ ​ក៏​កើតឡើង​ដល់​បុរស​នោះ​ ​ព្រោះតែ​ពេជ្ឈឃាត​នោះ​ ​ជា​ហេ​ត​តុ​ ​យ៉ាងណាមិញ​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​សេចក្តី​រន្ធត់​កាយ​ ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ឯស​មា​ធិ​ ​របស់​តថាគត​ ​ក៏​ឃ្លាត​ទៅ​ ​ព្រោះតែ​មាន​សេចក្តី​រន្ធត់​កាយ​ជាហេតុ​ ​កាលបើ​សមាធិ​ ​ឃ្លាត​ទៅ​ហើយ​ ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​ ​ក៏​បាត់​ទៅ​ដែរ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​វិចិកិច្ឆា​ ​អ​មនសិ​កា​រៈ​ ​ថីនមិទ្ធៈ​ ​និង​សេចក្តី​រន្ធត់​កាយ​ ​កើតឡើង​មិនបាន​ ​ដល់​តថាគត​ទៀត​ ​យ៉ាងណា​ ​តថាគត​ ​នឹង​ធ្វើ​យ៉ាងនោះ​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់