[១២៥] ម្នាលអនុរុទ្ធទាំងឡាយ តថាគត។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីក្រវល់ក្រវាយកាយ កើតឡើងហើយ ដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែសេចក្តីក្រវល់ក្រវាយកាយ ជាហេតុ កាលបើសមាធិ ឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ សេចក្តីរន្ធត់កាយ សេចក្តីឆ្មើងឆ្មៃ និងសេចក្តីក្រវល់ក្រវាយកាយ កើតឡើងមិនបាន ដល់តថាគតទៀត យ៉ាងណា តថាគត នឹងធ្វើយ៉ាងនោះ។
[១២៦] ម្នាលអនុរុទ្ធទាំងឡាយ តថាគត។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីព្យាយាមតឹងហួសពេក របស់អាត្មាអញកើតឡើងហើយ ឯសមាធិរបស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានសេចក្តីព្យាយាមតឹងហួសពេកជាហេតុ កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។