ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ការ​សំឡឹង​មើល​នូវ​រូប​ក្រៃពេក​ ​កើតឡើង​ហើយ​ ​ដល់​អាត្មាអញ​ ​ឯស​មា​ធិ​ ​របស់​អាត្មាអញ​ ​ក៏​ឃ្លាត​ទៅ​ ​ព្រោះតែ​មានការ​សំឡឹង​មើល​ ​នូវ​រូប​ក្រៃពេក​ជាហេតុ​ ​កាលបើ​សមាធិ​ឃ្លាត​ទៅ​ហើយ​ ​ពន្លឺ​ ​និង​ការ​ឃើញ​រូប​ទាំងឡាយ​ ​ក៏​បាត់​ទៅ​ដែរ​។​ ​វិចិកិច្ឆា​ ​អ​មនសិ​កា​រៈ​ ​ថីនមិទ្ធៈ​ ​សេចក្តី​រន្ធត់​កាយ​ ​សេចក្តី​ឆ្មើងឆ្មៃ​ ​សេចក្តី​ក្រវល់ក្រវាយ​កាយ​ ​សេចក្តី​ព្យាយាម​តឹង​ពេក​ ​សេចក្តី​ព្យាយាម​ធូរ​ពេក​ ​សេចក្តី​ប្រាថ្នា​ហួសពេក​ ​នានត្ត​សញ្ញា​ ​និង​ការ​សំឡឹង​មើល​នូវ​រូប​ក្រៃពេក​ ​កើតឡើង​មិនបាន​ ​ដល់​អាត្មាអញ​ ​យ៉ាងណា​ ​អាត្មាអញ​ ​នឹង​ធ្វើ​យ៉ាងនោះ​។​
 [​១៣១​]​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ដឹង​ច្បាស់​ថា​ ​វិចិកិច្ឆា​ ​ជា​ឧបក្កិលេស​ ​(​គ្រឿង​សៅហ្មង​)​ ​របស់​ចិត្ត​ ​ហើយក៏​បាន​លះបង់​ ​នូវ​វិចិកិច្ឆា​ ​ជា​ឧបក្កិលេស​ ​របស់​ចិត្ត​ចេញ​។​ ​ដឹង​ច្បាស់​ថា​ ​អ​មនសិ​កា​រៈ​ ​ជា​ឧបក្កិលេស​របស់​ចិត្ត​ ​ហើយក៏​បាន​លះបង់​ ​នូវ​អ​មនសិ​កា​រៈ​ ​ជា​ឧបក្កិលេស​ ​របស់​ចិត្ត​ចេញ​។​ ​ដឹង​ច្បាស់​ថា​ ​ថីនមិទ្ធៈ​ ​ជា​ឧបក្កិលេស​ ​របស់​ចិត្ត​ ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់