ដឹង​ច្បាស់​ថា​ ​នានត្ត​សញ្ញា​ ​ជា​ឧបក្កិលេស​របស់​ចិត្ត​ហើយ​ ​ក៏បាន​លះបង់​នានត្ត​សញ្ញា​ ​ជា​ឧបក្កិលេស​របស់​ចិត្ត​ចេញ​។​ ​ដឹង​ច្បាស់​ថា​ ​ការ​សំឡឹង​មើល​នូវ​រូប​ក្រៃពេក​ ​ជា​ឧបក្កិលេស​របស់​ចិត្ត​ហើយ​ ​ក៏បាន​លះបង់​ការ​សំឡឹង​មើល​នូវ​រូប​ក្រៃពេក​ ​ជា​ឧបក្កិលេស​ ​របស់​ចិត្ត​ចេញ​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ឧបក្កិលេស​ណា​ ​របស់​ចិត្ត​នៃ​អាត្មាអញ​ ​ឧបក្កិលេស​ទាំងនោះ​ ​អាត្មាអញ​ ​បាន​លះបង់​អស់ហើយ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ចម្រើន​នូវ​សមាធិ​ ​៣ប្រការ​ ​ក្នុង​កាល​ឥឡូវនេះ​។​
 [​១៣៤​]​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​តថាគត​ក៏បាន​ចម្រើន​នូវ​សមាធិ​ ​ប្រកបដោយ​វិត្ត​កៈ​ ​ប្រកបដោយ​វិចារៈ​ផង​។​ ​បាន​ចម្រើន​នូវ​សមាធិ​មិន​មាន​វិត្ត​កៈ​ ​មានតែ​វិចារៈ​ផង​។​ ​បាន​ចម្រើន​នូវ​សមាធិ​ ​មិន​មាន​វិត្ត​កៈ​ ​ទាំង​មិន​មាន​វិចារៈ​ផង​។​ ​បាន​ចម្រើន​នូវ​សមាធិ​ ​ប្រកបដោយ​បីតិ​ផង​។​ ​បាន​ចម្រើន​នូវ​សមាធិ​ ​មិន​មាន​បីតិ​ផង​។​ ​បាន​ចម្រើន​នូវ​សមាធិ​ ​ប្រកបដោយ​សេចក្តី​សប្បាយ​ផង​។​ ​បាន​ចម្រើន​នូវ​សមាធិ​ ​ប្រកបដោយ​ឧបេក្ខា​ផង​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​កាលបើ​តថាគត​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់