[​១៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ជន​ជា​បណ្ឌិត​ឃើញ​នូវ​ព្រះរាជា​ទាំងឡាយ​ ​កាល​ចាប់​នូវ​ចោរ​ ​ដែល​ប្រព្រឹត្ត​អាក្រក់​បាន​ហើយ​ ​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​កម្ម​ក​រណ៍​ផ្សេង​ៗ​ ​គឺ​ឲ្យ​វាយ​ដោយ​រំពាត់​ខ្លះ​ ​ឲ្យ​វាយ​ដោយ​ផ្តៅ​ខ្លះ​ ​ឲ្យ​វាយ​ដោយ​ដំបង​ខ្លី​ខ្លះ​ ​ឲ្យ​កាត់​ដៃ​ខ្លះ​ ​ឲ្យ​កាត់​ជើង​ខ្លះ​ ​ឲ្យ​កាត់​ទាំង​ដៃ​ ​ទាំង​ជើង​ខ្លះ​ ​ឲ្យ​កាត់​ស្លឹកត្រចៀក​ខ្លះ​ ​ឲ្យ​កាត់​ច្រមុះ​ខ្លះ​ ​ឲ្យ​កាត់​ទាំង​ស្លឹកត្រចៀក​ ​ទាំង​ច្រមុះ​ខ្លះ​ ​ឲ្យ​ធ្វើ​ពិ​លង្គ​ថា​លិក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យ​ដូចជា​ឆ្នាំង​ដាក់​ទឹក​ជ្រក់​ខ្លះ​(​១​)​ ​ឲ្យ​ធ្វើ​នូវ​សង្ខ​មុ​ណ្ឌិ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើ​ក្បាល​ ​ឲ្យ​រលីង​ដូចជា​សំបក​ស័ង្ខ​ខ្លះ​(​២​)​ ​ឲ្យ​ធ្វើ​នូវ​រាហុមុខ​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើ​មាត់​ ​ឲ្យ​ដូចជា​មាត់​រាហុ​ខ្លះ​(​៣​)​ ​ឲ្យ​ធ្វើ​នូវ​ជោតិ​មា​លិក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើខ្លួន​មនុស្ស​ ​ឲ្យ​ដូចជា​ផ្កាភ្លើង​ខ្លះ​(​៤​)​ ​ឲ្យ​ធ្វើ​នូវ​ហត្ថ​ប្ប​ជ្ជោ​តិក​កម្ម​ ​គឺ​អំពើ​ដែលគេ​ដុត​ដៃ​ខ្លះ​(​៥​)​ ​ឲ្យ​ធ្វើ​នូវ​ឯ​រក​វត្តិ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើដូចជា​ពន្លាត់ស្បែក​ពពែ​ខ្លះ​(​៦​)​ ​ឲ្យ​ធ្វើ​នូវ​ចីរ​ក​វាសិក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើ​ ​ឲ្យ​ដូចជា​ស្លៀកសំពត់​សំបក​ឈើ​ខ្លះ​(​៧​)​ ​ឲ្យ​ធ្វើ​នូវ​ឯ​ណេយ្យ​ក​កម្ម​ ​គឺ​អំពើ​ដែលគេ​ធ្វើឲ្យ​ដូចជា​ជើង​សត្វ​ទ្រាយ​ខ្លះ​(​៨​)​
​(​១​)​-​​(​៨​)​ ​មើល​នយលក្ខណៈ​ ​ក្នុង​មហា​ទុក្ខក្ខន្ធ​សូត្រ​ ​ក្នុង​គម្ពីរ​មជ្ឈិមនិកាយ​ ​មូល​បណ្ណា​សកៈ​ ​បឋម​ភាគ​ ​ត្រង់​ទំព័រ​ ​៣២០​-​៣២១​។​
ថយ | ទំព័រទី ១៨៤ | បន្ទាប់