[​១៣​]​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ដែល​ត្រេកអរ​នឹង​ពួក​ ​ចូលចិត្ត​នឹង​ពួក​ ​ប្រក​បរឿយៗ​ ​ក្នុង​សេចក្តី​ត្រេកអរ​នឹង​ពួក​ ​ត្រេកអរ​នឹង​គ្នីគ្នា​ ​ចូលចិត្ត​នឹង​មាន​គ្នីគ្នា​ ​រីករាយ​នឹង​គ្នីគ្នា​ ​មិនល្អ​ទេ​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ដែល​ត្រេកអរ​នឹង​ពួក​ ​ចូលចិត្ត​នឹង​ពួក​ ​ប្រក​បរឿយៗ​ ​ក្នុង​សេចក្តី​ត្រេកអរ​នឹង​ពួក​ ​ត្រេកអរ​នឹង​គ្នីគ្នា​ ​ចូលចិត្ត​នឹង​មាន​គ្នីគ្នា​ ​រីករាយ​នឹង​គ្នីគ្នា​នោះ​ ​ហើយ​បាន​ ​មិនបាច់​ប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​ដោយ​ស្រួល​ ​នូវ​នេ​ក្ខម្ម​សុខ​ ​វិវេក​សុខ​ ​ឧប​សម​សុខ​ ​សម្ពោធិ​សុខ​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​បើ​ភិក្ខុ​ណា​ ​ចេញ​ចាក​ពួក​ ​ហើយ​ទៅ​នៅតែ​ម្នាក់ឯង​ ​ភិក្ខុ​នោះ​ ​នឹង​បាន​ ​មិនបាច់​ប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​ដោយ​ស្រួល​ ​នូវ​នេ​ក្ខម្ម​សុខ​ ​វិវេក​សុខ​ ​ឧប​សម​សុខ​ ​សម្ពោធិ​សុខ​ ​ជា​ប្រាកដ​ ​ពាក្យ​ដូច្នេះ​នេះ​ ​ទើបសម​ហេតុ​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​នោះ​ ​ត្រេកអរ​នឹង​ពួក​ ​ចូលចិត្ត​នឹង​ពួក​ ​ប្រក​បរឿយៗ​ ​ក្នុង​សេចក្តី​ត្រេកអរ​នឹង​ពួក​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់