[​១៥៧​]​ ​កាលបើ​ព្រះអង្គ​ត្រាស់​យ៉ាងនេះ​ហើយ​ ​មាន​ភិក្ខុ​មួយ​រូប​ ​ក្រាបបង្គំទូល​សួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ចុះ​ព្រះអង្គ​ ​អាច​នឹង​ធ្វើ​ឧបមា​បាន​ឬទេ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​តប​ថា​ ​ម្នាល​ភិក្ខុ​ ​តថាគត​ ​អាច​នឹង​ធ្វើ​បាន​ ​ហើយ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ស្តេច​ចក្រពត្តិ​ ​ទ្រង់​ប្រកបដោយ​រតនៈ​ ​៧ប្រការ​ ​និង​ ​ដោយ​ឫទ្ធិ​ ​៤យ៉ាង​ ​ហើយ​ទ្រង់​សោយ​សេចក្តី​សុខ​ ​សោមនស្ស​ ​ព្រោះ​រតនៈ​ ​និង​ ​ឫទ្ធិ​នោះ​ ​ជាហេតុ​។​ ​រតនៈ​ ​ទាំង៧ប្រការ​ ​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​
 [​១៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​ក្សត្រិយ៍​ ​ជា​ព្រះរាជា​ ​បាន​មុទ្ធាភិសេក​ហើយ​ ​ទ្រង់​កក់​ព្រះ​សីរ្ស​ ​ក្នុង​ថ្ងៃ​ ​១៥​ ​ជា​ថ្ងៃឧបោសថ​ ​ហើយ​រក្សា​ឧបោសថ​ ​គង់នៅ​លើ​ប្រាសាទ​ដ៏​ប្រសើរ​ ​ចក្ក​រត​ន៍​ជា​ទិព្វ​ ​មាន​កាំ​មួយ​ពាន់​ ​ព្រមទាំង​ខ្នងកង់​ ​និង​ដុំ​ ​បរិបូណ៌​ដោយ​អាការ​សព្វគ្រប់​ ​ក៏​កើត​ប្រាកដ​ឡើង​។​ ​ក្សត្រិយ៍​ ​ជា​ព្រះរាជា​បាន​មុទ្ធាភិសេក​ ​ទ្រង់ទត​ឃើញ​ហើយ​ ​ទើប​ទ្រង់ព្រះតម្រិះ​ ​ដូច្នេះ​ថា​ ​អើ​អាត្មាអញ​ ​ក៏​ធ្លាប់​បានឮ​រឿង​នេះ​មក​ហើយ​ថា​ ​ក្សត្រិយ៍​អង្គ​ណា​ ​ជា​ព្រះរាជា​ ​បាន​មុទ្ធាភិសេក​ហើយ​ ​ទ្រង់​កក់​ព្រះ​សីរ្ស​ ​ក្នុង​ថ្ងៃ​ ​១៥​ ​ជា​ថ្ងៃឧបោសថ​ ​ហើយ​រក្សា​ឧបោសថ​
ថយ | ទំព័រទី ១៩០ | បន្ទាប់