បពិត្រមហារាជ​ ​ទ្រង់​ស្តេច​មក​ល្អ​ហើយ​ ​បពិត្រមហារាជ​ ​រាជសម្បត្តិ​របស់ខ្ញុំ​ព្រះអង្គ​ ​ជា​របស់​ព្រះអង្គ​ហើយ​ ​បពិត្រមហារាជ​ ​ ​សូម​ព្រះអង្គ​ ​ទ្រង់​ប្រៀនប្រដៅ​ចុះ​។​ ​ព្រះបាទ​ចក្រពត្តិ​ ​ក៏​មាន​ព្រះបន្ទូល​ ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​មិន​ត្រូវ​សម្លាប់សត្វ​ ​មិន​ត្រូវ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​មិន​ត្រូវ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ ​មិន​ត្រូវ​ពោល​ពាក្យ​មុសាវាទ​ ​មិន​ត្រូវ​ផឹកទឹក​ស្រវឹង​ឡើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​បរិភោគ​តែ​របស់​ ​ដែល​គួរ​បរិភោគ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ពួក​ស្តេច​ណា​ ​ដែល​ជាស​ត្រូវ​ ​នៅក្នុង​ទិសខាងកើត​ ​ស្តេច​ទាំងនោះ​ ​ក៏​ត្រឡប់ជា​ចុះចូល​ព្រះបាទ​ចក្រពត្តិ​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ចក្ក​រត​ន៍​នោះ​ ​ក៏​ចុះ​កាន់​សមុទ្រ​ទិសខាងកើត​ ​ហើយ​ឆ្លង​ឡើង​ ​វិល​ទៅកាន់​ទិសខាងត្បូង​។​បេ​។​ ​ចុះ​កាន់​សមុទ្រ​ទិសខាងត្បូង​ ​ហើយ​ឆ្លង​ឡើង​ ​វិល​ទៅកាន់​ទិសខាងលិច​។​បេ​។​ ​ចុះ​កាន់​សមុទ្រ​ទិសខាងលិច​ ​ហើយ​ឆ្លង​ឡើង​ ​វិល​ទៅកាន់​ទិសខាងជើង​ ​ព្រះបាទ​ចក្រពត្តិ​ ​ក៏​ស្តេច​ទៅតាម​ខាងក្រោយ​ ​ព្រមដោយ​ចតុរង្គសេនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ចក្ក​រត​ន៍​ប្រតិស្ឋាន​ ​នៅក្នុង​ប្រទេស​ណា​ ​ព្រះបាទ​ចក្រពត្តិ​ ​ស្តេច​
ថយ | ទំព័រទី ១៩២ | បន្ទាប់