រួចហើយ​ស្តេច​ត្រឡប់​មក​សោយ​ព្រះ​ក្រ​យារ​ហារ​ ​ក្នុង​វេលា​ព្រឹក​ ​ឯ​រាជធានី​របស់​ព្រះអង្គ​នោះ​វិញ​ទាន់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហត្ថិ​រត​ន៍​ ​មាន​សភាព​យ៉ាងនេះ​ ​តែង​កើតឡើង​ប្រាកដ​ ​ដល់​ស្តេច​ចក្រពត្តិ​។​
 ​[​១៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អស្ស​រត​ន៍​ ​(​សេះ​កែវ​)​ ​ក៏​កើតឡើង​ប្រាកដ​ ​ដល់​ស្តេច​ចក្រពត្តិ​។​ ​(​អស្ស​រត​ន៍​នោះ​)​ ​ជា​ស្តេច​សេះ​ឈ្មោះ​ ​វលាហកៈ​ ​មាន​សម្បុរស​សុទ្ធ​ ​មាន​សម្បុរ​ត្រង់​ក្បាល​ខ្មៅ​ ​(​រលើប​)​ ​ដូចជា​សម្បុរ​នៃ​កក្អែ​ក​ ​មាន​សក់​ ​(​សក្បុស​)​ ​ដូចជា​បណ្តូល​ស្មៅ​យ៉ាប្លង​ ​ជា​សេះ​មាន​ឫទ្ធិ​ ​អាច​ហោះ​ទៅលើ​អាកាស​បាន​។​ ​លុះ​ស្តេច​ចក្រពត្តិ​ ​ទ្រង់ទត​ឃើញ​ហើយ​ ​ក៏​មានព្រះហឫទ័យ​ជ្រះថ្លា​ថា​ ​អើ​យាន​សេះ​ ​ល្អ​ណាស់​ហ្ន៎​ ​ប្រសិនបើ​ចូល​ទៅ​បង្ហាត់​បាន​ ​(​ជា​ការ​ប្រពៃ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​អស្ស​រត​ន៍​នោះ​ ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់