[​១៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​ ​ព្រះ​យមរាជ​ ​សាកសួរ​ដេញដោល​ ​សួរឈ្លេច​ឈ្លី​ ​នូវ​ ​ទេវទូត​ ​ទី១​ ​នឹង​បុរស​នោះ​ថា​ ​នែ​បុរស​ ​អ្នកឯង​មិនបាន​ឃើញ​ទេវទូត​ទី១​ ​ដែល​កើត​ប្រាកដ​ ​ក្នុង​មនុស្សលោក​ទេ​ឬ​។​ ​បុរស​នោះ​ ​ក្រាបទូល​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​មិនបាន​ឃើញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​យមរាជ​ ​ត្រឡប់​សួរ​បុរស​នោះ​ ​យ៉ាងនេះ​វិញ​ថា​ ​ម្នាល​បុរស​ ​អ្នកឯង​មិនបាន​ឃើញ​កូនខ្ចី​ ​កំពុង​ដេកផ្ងារ​ ​ដេក​ត្រាំ​ក្នុងទឹក​មូត្រ​ ​និង​លាមក​របស់​ខ្លួន​ ​ក្នុង​មនុស្សលោក​ ​ទេឬ​។​ ​បុរស​នោះ​ ​ក្រាបទូល​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​បានឃើញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​យមរាជ​ ​សួរ​បុរស​នោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​នែ​បុរស​ ​កាល​អ្នកឯង​នោះ​ ​ដឹងក្តី​ឡើង​ ​រហូតដល់​ចាស់​ ​តើមាន​គំនិត​ថា​ ​អាត្មាអញ​ឯង​ ​មាន​ជាតិ​ជា​ធម្មតា​ ​មិន​កន្លង​នូវ​ជាតិ​ទៅ​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ធ្វើអំពើ​ល្អ​ដោយ​កាយ​ ​ដោយ​វាចា​ ​ដោយចិត្ត​ ​ដូច្នេះ​ដែរ​ឬទេ​។​ ​បុរស​នោះ​ ​ក្រាបទូល​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​មិន​អាច​ ​
ថយ | ទំព័រទី ២១០ | បន្ទាប់