កំពុង​ហើមប៉ោង​ ​មាន​សម្បុរ​ខៀវ​ ​ដោយ​ច្រើន​ ​មាន​ខ្ទុះ​ហូរចេញ​តាម​ទ្វារ​ផ្សេង​ៗ​ទេ​ឬ​។​ ​បុរស​នោះ​ ​ក្រាបទូល​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​បានឃើញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​យមរាជ​ ​សួរ​បុរស​នោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​នែ​បុរស​ ​កាល​អ្នកឯង​នោះ​ ​ដឹងក្តី​ឡើង​ ​រហូតដល់​ចាស់​ ​តើមាន​គំនិត​ថា​ ​អាត្មាអញ​ឯង​ ​មាន​សេចក្តី​ស្លាប់​ជា​ធម្មតា​ ​មិន​កន្លង​សេចក្តី​ស្លាប់​ទៅ​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ធ្វើអំពើ​ល្អ​ដោយ​កាយ​ ​ដោយ​វាចា​ ​ដោយចិត្ត​ ​ដូច្នេះ​ដែរ​ឬទេ​។​ ​បុរស​នោះ​ក្រាបទូល​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​មិន​អាច​ ​(​នឹង​គិតឃើញ​)​ ​ទេ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ជា​មនុស្ស​ប្រមាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​យមរាជ​ ​ត្រាស់​ពន្យល់​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​បុរស​ ​ព្រោះតែ​សេចក្តី​ប្រមាទ​ ​បាន​ជា​អ្នកឯង​ ​មិន​ធ្វើអំពើ​ល្អ​ ​ដោយ​កាយ​ ​ដោយ​វាចា​ ​ដោយចិត្ត​ ​អើ​បុរស​ ​បើ​អ្នកឯង​ ​មាន​សេចក្តី​ប្រមាទ​យ៉ាងណា​ ​ពួក​និរយបាល​ ​នឹង​ធ្វើ​ ​(​អ្នកឯង​)​ ​យ៉ាងនោះ​វិញ​ ​ដ្បិត​បាបកម្ម​របស់​អ្នកឯង​នោះ​ ​មិនមែន​មាតា​ធ្វើឲ្យ​ទេ​ ​មិនមែន​បិតា​ធ្វើឲ្យ​ទេ​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់