កកេរសាច់ លុះកកេរសាច់ហើយ កកេរសរសៃ លុះកកេរសរសៃហើយ កកេរឆ្អឹង លុះកកេរឆ្អឹងហើយ ទើបខាំស៊ីខួរក្នុងឆ្អឹង។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងគូថនរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។
[១៨៦] ម្នាលភិក្ខុទាំងឡាយ មាន កុក្កុលនរក(១) ដ៏ធំ តាំងនៅបន្ទាប់គ្នា នឹងគូថនរកនោះឯង។ បុរសនោះធ្លាក់ទៅក្នុងកុក្កុលនរកនោះ។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងកុក្កុលនរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។
[១៨៧] ម្នាលភិក្ខុទាំងឡាយ មានព្រៃរកាដ៏ធំ ខ្ពស់ត្រដួចឡើងមួយយោជន៍ មានបន្លា១៦ធ្នាប់ ភ្លើងឆេះក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ តាំងនៅបន្ទាប់គ្នា នឹងកុក្កុលនរកនោះឯង។ ពួកនិរយបាល ក៏ប្រើបុរសនោះឲ្យឡើង ឲ្យចុះអំពីព្រៃរកានោះ។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាលើដើមរកានោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

(១) ប្រែថា នរកពេញហៀរដោយផេះក្តៅ