មានព្រះភាគ អង្គនោះ ទ្រង់សំដែងធម៌ប្រោសអាត្មាអញ សូមឲ្យអាត្មាអញ យល់ច្បាស់ នូវធម៌របស់ព្រះមានព្រះភាគ អង្គនោះ។ ម្នាលភិក្ខុទាំងឡាយ ឯតថាគត មិនមែនបានស្តាប់រឿងនោះឯង អំពីសមណៈ ឬព្រាហ្មណ៍ដទៃណាមួយ ហើយ (នាំមក) សំដែងទេ តាមដែលពិតនោះ តថាគត សំដែងរឿងដែលតថាគតដឹងខ្លួនឯង ឃើញខ្លួនឯង យល់ខ្លួនឯង តែមួយយ៉ាង។
[១៩៣] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ លុះព្រះសុគត ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ទើបព្រះសាស្តា ទ្រង់ត្រាស់និពន្ធគាថានេះតទៅថា
[១៩៣] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ លុះព្រះសុគត ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ទើបព្រះសាស្តា ទ្រង់ត្រាស់និពន្ធគាថានេះតទៅថា
មាណពទាំងឡាយណា ដែលយមរាជ ដាស់តឿនដោយទេវទូតទាំងឡាយហើយ ក៏នៅតែប្រមាទ មាណពទាំងនោះឯង ជាអ្នកបាននូវកាយ ដ៏ថោកទាប រមែងសោកសៅ អស់កាលយូរអង្វែង ចំណែកមាណពណា ក្នុងលោកនេះ ជាសប្បុរស មានសន្តានស្ងប់រម្ងាប់ ដែលយមរាជ ដាស់តឿនដោយទេវទូតទាំងឡាយហើយ តែងមិនប្រមាទ ក្នុងអរិយធម៌ ក្នុងកាលណាឡើយ រមែងឃើញនូវភ័យ ក្នុងឧបាទាន ជាហេតុកើតឡើងនៃជាតិ និងមរណៈ