មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​មិនបាន​ចាំង​ទៅ​ក្នុង​ទីណា​ ​ពន្លឺ​ដ៏​លើសលុប​ ​ហួសប្រមាណ​ ​កន្លង​បង់​នូវ​ទេវានុភាព​ ​របស់​ទេវតា​ទាំងឡាយ​ ​ក៏​កើត​ប្រាកដ​ ​ក្នុង​ទីនោះ​ ​មួយទៀត​ ​ពួក​សត្វ​ណា​ ​ដែល​កើត​ក្នុង​ទីនោះ​ ​ពួក​សត្វ​នោះ​ ​ក៏​ស្គាល់គ្នា​ច្បាស់​ទៅវិញទៅមក​ ​ដោយ​ពន្លឺ​នោះ​ថា​ ​យីអើ​ ​ពួក​សត្វ​ដទៃ​មាន​មក​កើត​ក្នុង​ទីនេះ​ដែរ​តើ​ ​មួយទៀត​ ​លោកធាតុ​ទាំង​មួយ​ម៉ឺន​នេះ​ ​ក៏​រំភើប​ ​ញាប់ញ័រ​ ​រន្ធត់​ ​ឯ​ពន្លឺ​ដ៏​លើសលុប​ ​ហួសប្រមាណ​ ​កន្លង​បង់​នូវ​ទេវានុភាព​ ​របស់​ទេវតា​ ​ក៏​កើត​ប្រាកដ​ក្នុង​លោក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដោយហេតុ​ណា​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះមានព្រះភាគ​។​
 [​៣៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​បាន​ទទួល​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ម្នាល​អានន្ទ​ ​កាលណា​ពោធិសត្វ​ ​ចុះ​កាន់​ផ្ទៃ​ព្រះមាតា​ ​មាន​ទេវបុត្រ៤អង្គ​ ​ចូល​មក​រក្សា​ពោធិសត្វ​នោះ​ ​ក្នុង​ទិស​ទាំង៤​ ​
ថយ | ទំព័រទី ៤៦ | បន្ទាប់