[​៤៩​]​ ​ម្នាល​អាវុសោ​កស្សប​ ​អ្នក​កុំ​សួរ​អាត្មា​ថា​ ​បពិត្រ​ព្រះ​ពក្កុ​លៈ​មាន​អាយុ​ ​ចុះ៨០វស្សា​នេះ​ ​លោក​សេព​មេថុន​ប៉ុន្មាន​ដង​ ​យ៉ាងនេះ​ឡើយ​ ​ម្នាល​អាវុសោ​ ​កស្សប​ ​អ្នក​ត្រូវ​សួរ​អាត្មា​ថា​ ​បពិត្រ​ព្រះ​ពក្កុ​លៈ​មាន​អាយុ​ ​ចុះ៨០វស្សា​នេះ​ ​កាម​សញ្ញា​ ​របស់​លោក​ធ្លាប់​កើត​ប៉ុន្មាន​ដង​ ​យ៉ាងនេះ​វិញ​។​ ​ម្នាល​អាវុសោ​ ​អាត្មា​បួស​ ​៨០វស្សា​ហើយ​ ​អាត្មា​មិនដែល​មាន​កាម​សញ្ញា​កើតឡើង​ទេ​។​ ​ព្រះ​ពក្កុ​លៈ​មាន​អាយុ​ ​មិនដែល​មាន​កាម​សញ្ញា​កើតឡើង​ ​អស់៨០វស្សា​ហើយ​ ​ដោយហេតុ​ណា​ ​យើងខ្ញុំ​ចំណាំទុក​ ​នូវ​ហេតុនេះ​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះ​ពក្កុ​លៈ​មាន​អាយុ​។​ ​ម្នាល​អាវុសោ​ ​អាត្មា​បួស​ ​៨០វស្សា​ហើយ​ ​អាត្មា​មិនដែល​មាន​ព្យាបាទ​សញ្ញា​.​.​.​ ​មិនដែល​មាន​វិហឹសា​សញ្ញា​ ​កើតឡើង​ទេ​។​ ​ព្រះ​ពក្កុ​លៈ​មាន​អាយុ​ ​មិនដែល​មាន​វិហឹសា​សញ្ញា​ ​កើតឡើង​ ​អស់៨០វស្សា​ហើយ​ ​ដោយហេតុ​ណា​ ​យើងខ្ញុំ​ចំណាំទុក​ ​នូវ​ហេតុនេះ​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះ​ពក្កុ​លៈ​មាន​អាយុ​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់