[​៤​]​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​អរញ្ញ​សញ្ញា​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​បឋវី​សញ្ញា​ទេ​ ​តែ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សភាវៈ​មួយ​ ​ព្រោះ​អាស្រ័យ​អាកាសានញ្ចាយតន​សញ្ញា​ ​ភិក្ខុ​នោះ​ ​មានចិត្ត​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ ​ជឿស៊ប់​ ​ក្នុង​អាកាសានញ្ចាយតន​សញ្ញា​ ​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​សេចក្តី​ក្រវល់ក្រវាយ​ទាំងឡាយ​ណា​ ​នៅ​មាន​ ​ព្រោះ​អាស្រ័យ​អរញ្ញ​សញ្ញា​ ​សេចក្តី​ក្រវល់ក្រវាយ​ទាំងនោះ​ ​មិន​មាន​ក្នុង​ទីនេះ​ទេ​ ​សេចក្តី​ក្រវល់ក្រវាយ​ទាំងឡាយ​ណា​ ​នៅ​មាន​ ​ព្រោះ​អាស្រ័យ​បឋវី​សញ្ញា​ ​សេចក្តី​ក្រវល់ក្រវាយ​ទាំងនោះ​ ​មិន​មាន​ក្នុង​ទីនេះ​ទេ​ ​តែ​សេចក្តី​ក្រវល់ក្រវាយ​នេះ​ ​បែរជា​នៅ​មាន​ ​គឺ​ ​នៅ​មាន​សភាវៈ​មួយ​ ​ព្រោះ​អាស្រ័យ​អាកាសានញ្ចាយតន​សញ្ញា​។​ ​ភិក្ខុ​នោះ​ដឹង​ច្បាស់​ថា​ ​ទីនេះ​ ​ដល់​នូវ​សេចក្តី​សំគាល់​ថា​សូន្យ​ ​ចាក​អរញ្ញ​សញ្ញា​ ​ដឹង​ច្បាស់​ថា​ ​ទីនេះ​ ​ដល់​នូវ​សេចក្តី​សំគាល់​ថា​សូន្យ​ ​ចាក​បឋវី​សញ្ញា​។
ថយ | ទំព័រទី ៦ | បន្ទាប់