សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​យ៉ាងហ្នឹងហើយ​។​ ​សត្វពាហនៈ​ ​២ពួក​ណា​ ​គឺ​ដំរី​គួរ​ទូន្មាន​ ​សេះ​គួរ​ទូន្មាន​ ​ឬ​គោ​គួរ​ទូន្មាន​ ​ដែលគេ​មិនទាន់​បាន​ទូន្មាន​នៅឡើយ១​ ​ទូន្មាន​មិនទាន់​បាន១​ ​ចុះ​សត្វពាហនៈ​ ​ដែលគេ​មិនទាន់​បាន​ទូន្មាន​នៅឡើយ​នោះ​ ​តើ​នឹង​លុះ​តាម​ដម្បូន្មា​នដែរ​ឬ​ ​កាលបើ​មិនបាន​ទូន្មាន​ហើយ​ ​តើ​នឹង​ដល់​ថ្នាក់​ ​ដែលគេ​ធ្លាប់​ទូន្មាន​ ​ដូច​សត្វ​សត្វពាហនៈ​ ​២ពួក​ ​គឺ​ដំរី​គួរ​ទូន្មាន​ ​សេះ​គួរ​ទូន្មាន​ ​ឬ​គោ​គួរ​ទូន្មាន​ ​ដែលគេ​កំពុង​ទូន្មាន​ជិត​បាន​ល្អ​ ​និង​ដែលគេ​ទូន្មាន​បាន​ល្អ​ហើយ​នោះ​ ​ដែរ​ឬទេ​។​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​មិន​ដូច្នោះ​ទេ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូចជា​ ​ជយ​សេន​រាជកុមារ​ ​ដែល​កំពុង​នៅក្នុង​កណ្តាល​កាម​ ​កំពុង​បរិភោគ​កាម​ ​កំពុង​ទំពាស៊ី​កាម​វិតក្កៈ​ ​កំពុង​រោលរាល​ ​ដោយ​សេចក្តី​ក្រហល់ក្រហាយ​ ​ព្រោះ​កាម​ ​ជា​អ្នក​ខ្វល់ខ្វាយ​ ​ដើម្បី​ស្វែងរក​កាម​ ​នឹង​ដឹង​ ​នឹង​យល់​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណជាត​ ​ដែល​បុគ្គល​គប្បី​ដឹង​ ​ដោយ​នេក្ខម្មៈ​ ​គប្បី​យល់​ ​ដោយ​នេក្ខម្មៈ​ ​គប្បី​ដល់​ ​ដោយ​នេក្ខម្មៈ​ ​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​នេក្ខម្មៈ​ ​ដូចម្តេច​បាន​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​
ថយ | ទំព័រទី ៧០ | បន្ទាប់