ហើយ​កៀក​បុរស​ជា​សំឡាញ់​នោះ​ ​ដោយ​ដើមដៃ​ ​នាំ​ឡើង​ទៅលើ​ភ្នំ​ ​លួងលោម​មួយស្របក់​ ​ក៏​សួរ​យ៉ាងនេះ​ថា​ ​នែ​សំឡាញ់​ ​ដែល​សំឡាញ់​ឯង​ឈរ​លើ​ភ្នំ​ ​បានឃើញ​អ្វី​ដែរ​។​ ​បុរស​ដែល​ឈរ​ទៀប​ជើងភ្នំ​នោះ​ ​និយាយ​តប​ ​យ៉ាងនេះ​ថា​ ​ម្នាល​សំឡាញ់​ ​ខ្ញុំ​ឈរ​លើ​ភ្នំ​ ​ឃើញ​សួនច្បារ​ជាទី​ត្រេកអរ​ ​ព្រៃ​ជាទី​ត្រេកអរ​ ​ភូមិ​ជាទី​ត្រេកអរ​ ​ស្រះ​បោក្ខរណី​ជាទី​ត្រេកអរ​។​ ​បុរស​ដែល​ឈរ​លើ​ភ្នំ​នោះ​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​សំឡាញ់​ ​ឥឡូវនេះ​ ​យើង​ដឹង​ច្បាស់​ ​នូវ​សំដី​របស់​សំឡាញ់​ឯង​ហើយ​ ​(​ដែល​ពោល​)​ ​យ៉ាងនេះ​ថា​ ​ម្នាល​សំឡាញ់​ ​ដែល​សំឡាញ់​ឯង​ឈរ​លើ​ភ្នំ​ ​ហើយ​ឃើញ​សួនច្បារ​ជាទី​ត្រេកអរ​ ​ព្រៃ​ជាទី​ត្រេកអរ​ ​ភូមិ​ជាទី​ត្រេកអរ​ ​ស្រះ​បោក្ខរណី​ជាទី​ត្រេកអរ​ ​នុ៎ះ​មិនមែន​សម​ហេតុ​ ​មិនមែន​ជា​ឱកាស​ទេ​។​ ​មួយទៀត​ ​ឥឡូវនេះ​ ​យើង​ដឹង​ច្បាស់​ ​នូវ​សំដី​របស់​សំឡាញ់​ឯង​ហើយ​ ​(​ដែល​ពោល​)​ ​យ៉ាងនេះ​ថា​ ​ម្នាល​សំឡាញ់​ ​ដែល​ខ្ញុំ​ឈរ​លើ​ភ្នំ​ ​ឃើញ​សួនច្បារ​ជាទី​ត្រេកអរ​ ​ព្រៃ​ជាទី​ត្រេកអរ​ ​ភូមិ​ជាទី​ត្រេកអរ​ ​ស្រះ​បោក្ខរណី​ជាទី​ត្រេកអរ​។​
ថយ | ទំព័រទី ៧២ | បន្ទាប់