ម្នាលអគ្គិវេស្សនៈ ប្រសិនបើភិក្ខុជាកណ្តាល... ប្រសិនបើភិក្ខុបួសថ្មី ជាព្រះខីណាស្រព ធ្វើមរណកាល គឺស្លាប់ទៅ ទាំងបានទូន្មានខ្លួនហើយ ភិក្ខុបួសថ្មី ដែលធ្វើមរណកាលហើយនោះ ក៏ដល់នូវកិរិយារាប់ថា ធ្វើមរណកាលដែរ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ អចិរវតសមណុទ្ទេស ក៏រីករាយនឹងភាសិត របស់ព្រះមានព្រះភាគ។
ចប់ ទន្តភូមិសូត្រ ទី៥។