ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលទេ មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្ត ព្រហ្មចរិយៈ ក៏មិនគួរ ដើម្បីត្រាស់ដឹងនូវផលដែរ មួយវិញទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ ចុះក្នុងសាសនានេះ ព្រះជាគ្រូ របស់ភូមិជៈដ៏ចម្រើន តើមានវាទៈដូចម្តេច មានទិដ្ឋិដូចម្តេច បានពោលដូចម្តេច។
[៧៥] ថ្វាយព្រះពរព្រះរាជកុមារ ឯដំណើរនុ៎ះ អាត្មាភាព ពុំដែលបានស្តាប់មក ក្នុងទីចំពោះព្រះភក្ត្រ ឬបានទទួលមក អំពីទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគទេ ប៉ុន្តែបើហេតុការនុ៎ះមាន ប្រាកដជាព្រះមានព្រះភាគ នឹងទ្រង់ដោះស្រាយ យ៉ាងនេះថា បើបុគ្គលធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្ត ព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ