ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយវិញទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផល។
[៧៨] ម្នាលភូមិជៈ ដូចបុរសដែលត្រូវការដោយប្រេង ស្វែងរកប្រេង ត្រាច់ទៅកាន់ទីស្វែងរកប្រេង ក៏យកដីខ្សាច់ មកចាក់ក្នុងស្នូក ហើយយកទឹកមកប្រស់ព្រំ ច្របាច់រឿយៗ បើទុកជាធ្វើនូវបំណង ហើយយកដីខ្សាច់ មកចាក់ក្នុងស្នូក ហើយយកទឹក មកប្រស់ព្រំ ច្របាច់រឿយៗ ក៏មិនគួរដើម្បីបាននូវប្រេងឡើយ បើទុកជាមិនធ្វើនូវបំណង ហើយយកដីខ្សាច់ មកចាក់ក្នុងស្នូក ហើយយកទឹកមកប្រស់ព្រំ ច្របាច់រឿយៗ ក៏មិនគួរដើម្បីបាននូវប្រេងដែរ បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយយកដីខ្សាច់ មកចាក់ក្នុងស្នូក ហើយយកទឹក មកប្រស់ព្រំ ច្របាច់រឿយៗ ក៏មិនគួរដើម្បីបាននូវប្រេងដែរ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយយកដីខ្សាច់មកចាក់ក្នុងស្នូក