[​៧៩​]​ ​ម្នាល​ភូមិ​ជៈ​ ​ពុំ​នោះ​សោត​ ​ដូច​បុរស​ដែល​ត្រូវការ​ដោយ​ទឹកដោះស្រស់​ ​ស្វែងរក​ទឹកដោះស្រស់​ ​ត្រាច់​ទៅកាន់​ទី​ស្វែងរក​ទឹកដោះស្រស់​ ​ក៏​ចាប់​មួល​ស្នែង​មេគោ​ដែល​មានកូន​ខ្ចី​ ​បើទុកជា​ធ្វើ​នូវ​បំណង​ ​ហើយ​ចាប់​មួល​ស្នែង​មេគោ​ ​ដែល​មានកូន​ខ្ចី​ ​ក៏​មិន​គួរ​ដើម្បី​បាន​ ​នូវ​ទឹកដោះស្រស់​ឡើយ​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​។​បេ​។​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​ ​មិនមែន​ជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ចាប់​មួល​ស្នែង​មេគោ​ ​ដែល​មានកូន​ខ្ចី​ ​ក៏​មិន​គួរ​ដើម្បី​បាន​នូវ​ទឹកដោះស្រស់​ដែរ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​ភូមិ​ជៈ​ ​ព្រោះ​គ្មានទំនង​ ​ដែល​នាំឲ្យ​បាន​នូវ​ទឹកដោះស្រស់​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភូមិ​ជៈ​ ​មាន​ឧបមេយ្យ​ ​ដូចយ៉ាង​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ដែល​មាន​ទិដ្ឋិ​ខុស​។​បេ​។​ ​មាន​សមាធិ​ខុស​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​បើទុកជា​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក៏​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ឡើយ​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​.​.​.​ ​បើទុកជា​ធ្វើ​នូវ​បំណង​ខ្លះ​ ​មិន​ធ្វើ​នូវ​បំណង​ខ្លះ​ ​បើទុកជា​មិន​ធ្វើ​នូវ​បំណង​ ​មិនមែន​ជា​មិន​ធ្វើ​នូវ​បំណង​ ​ហើយ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ក៏​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ផល​ដែរ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ម្នាល​ភូមិ​ជៈ​ ​ព្រោះថា​គ្មានទំនង​ ​ដើម្បីឲ្យ​ត្រាស់​ដឹង​នូវ​ផល​ឡើយ​។​
ថយ | ទំព័រទី ៩៩ | បន្ទាប់