លែងស្រឡាញ់។ ម្នាលភិក្ខុ សត្វគប្បីកើត ដោយហេតុណា ហេតុនោះ របស់បុគ្គលនោះ មិនមានឡើយ កាលបុគ្គលនោះមិនកើត នឹងចាស់មកពីណា កាលបើមិនចាស់ហើយ នឹងស្លាប់មកពីណា កាលបើមិនស្លាប់ហើយ នឹងស្អប់មកពីណា កាលបើមិនស្អប់ហើយ នឹងស្រឡាញ់មកពីណា។ ពាក្យណា ដែលយើងពោលហើយថា សេចក្តីសំគាល់ និងសេចក្តីវិលវល់ តែងមិនប្រព្រឹត្តទៅកាន់បុគ្គល ដែលឋិតនៅក្នុងអធិដ្ឋានទាំងឡាយណា កាលបើសេចក្តីសំគាល់ និងសេចក្តីវិលវល់ មិនប្រព្រឹត្តទៅហើយ បុគ្គលនោះ យើងហៅថា ជាអ្នកប្រាជ្ញ មានចិត្តស្ងប់រម្ងាប់ ដូច្នេះ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។ ម្នាលភិក្ខុ ចូរអ្នកចាំទុក នូវចំណែកនៃធាតុ ទាំង៦ ដោយសេចក្តីសង្ខេប របស់យើងនេះចុះ។