នឹងបាច់និយាយទៅថ្វី (ដល់ទក្ខិណាដែលបុគ្គលឲ្យ) ចំពោះសោតាបន្នបុគ្គល នឹងនិយាយទៅថ្វី ចំពោះបុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល នឹងនិយាយទៅថ្វី ចំពោះសកទាគាមិបុគ្គល នឹងនិយាយទៅថ្វី ចំពោះបុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល នឹងនិយាយទៅថ្វី ចំពោះអនាគាមិបុគ្គល នឹងនិយាយទៅថ្វី ចំពោះបុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល នឹងនិយាយទៅថ្វី ចំពោះព្រះអរហន្ត ជាសាវ័ករបស់តថាគត នឹងនិយាយទៅថ្វី ចំពោះព្រះបច្ចេកសម្ពុទ្ធ នឹងនិយាយទៅថ្វី ចំពោះព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ។