បុគ្គលណា ជាអ្នកមានសីល មានចិត្តជ្រះថ្លាដោយប្រពៃ ជឿស៊ប់នូវកម្ម និងផលរបស់កម្ម ដ៏លើសលុប ឲ្យទានដែលខ្លួនបានមកដោយធម៌ ចំពោះពួកបុគ្គលមានសីល តថាគត ពោលថា ទាននោះឯង ទើបបានផលដ៏បរិបូណ៌ បុគ្គលណា ជាអ្នកប្រាសចាករាគៈ មានចិត្តជ្រះថ្លាដោយប្រពៃ ជឿស៊ប់នូវកម្ម និងផលរបស់កម្ម ដ៏លើសលុប ឲ្យទានដែលខ្លួនបានមកដោយធម៌ ចំពោះពួកបុគ្គលប្រាសចាករាគៈ ទាននោះឯង ប្រសើរជាងពួកអាមិសទាន (ទាំងអស់)។
ចប់ ទក្ខិណាវិភង្គសូត្រ ទី១២។
ចប់ វិភង្គវគ្គ ទី៤។