​បុ​ណ្ណោ​វាទ​សូត្រ​ ​ទី៣​


 [​២២៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​បុ​ណ្ណៈ​មាន​អាយុ​ ​ចេញ​ចាកទី​សម្ងំ​ ​ក្នុង​វេលា​រសៀល​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​បុ​ណ្ណៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​មេត្តាប្រោស​ ​ទូន្មាន​ខ្ញុំ​ព្រះអង្គ​ដោយ​ព្រះ​ឱវាទ​យ៉ាង​សង្ខេប​ ​លុះ​ខ្ញុំ​ព្រះអង្គ​ស្តាប់​នូវ​ធម៌​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​នឹង​ចេញទៅ​តែម្នាក់ឯង​ ​មិន​ប្រមាទ​ ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​បំផ្លាញ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​សម្រេចសម្រាន្ត​ឥរិយាបថ​ ​ទាំង៤​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​បុ​ណ្ណៈ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ប្រុង​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ ​តថាគត​នឹង​សំដែង​។​ ​ព្រះ​បុ​ណ្ណៈ​មាន​អាយុ​នោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
ថយ | ទំព័រទី ២៦១ | បន្ទាប់