​[​២៣០​]​ ​ព្រះមានព្រះភាគ​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​បុ​ណ្ណៈ​ ​រូប​ដែល​គប្បី​ដឹង​ដោយ​ភ្នែក​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរឲ្យ​កើតតម្រេក​ក៏​មាន​ ​បើ​ភិក្ខុ​រីករាយ​ ​ពោល​សរសើរ​ ​ប្រកាន់​ខ្ជាប់​ ​នូវ​រូប​នោះ​ ​កាលដែល​ភិក្ខុ​នោះ​ ​រីករាយ​ ​ពោល​សរសើរ​ ​ប្រកាន់​ខ្ជាប់​ ​នូវ​រូប​នោះ​ហើយ​ ​សេចក្តី​រីករាយ​ក៏​កើតឡើង​ ​ម្នាល​បុ​ណ្ណៈ​ ​តថាគត​ពោល​ថា​ ​ការ​កើតឡើង​ ​នៃ​សេចក្តី​ទុក្ខ​ ​ព្រោះ​ការ​កើតឡើង​ ​នៃ​សេចក្តី​រីករាយ​។​ ​ម្នាល​បុ​ណ្ណៈ​ ​សំឡេង​ដែល​គប្បី​ដឹង​ ​ដោយ​ត្រចៀក​.​.​.​ ​ក្លិន​ដែល​គប្បី​ដឹង​ដោយ​ច្រមុះ​.​.​.​ ​រស​ដែល​គប្បី​ដឹង​ដោយ​អណ្តាត​.​.​.​ ​ផោដ្ឋព្វៈ​ ​ដែល​គប្បី​ដឹង​ដោយ​កាយ​.​.​.​ ​ធម៌​ដែល​គប្បី​ដឹង​ដោយចិត្ត​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរឲ្យ​កើតតម្រេក​ក៏​មាន​ ​បើ​ភិក្ខុ​រីករាយ​ ​ពោល​សរសើរ​ ​ប្រកាន់​ខ្ជាប់​នូវ​ធម៌​នោះ​ ​កាលដែល​ភិក្ខុ​នោះ​ ​រីករាយ​ ​ពោល​សរសើរ​ ​ប្រកាន់​ខ្ជាប់​ ​នូវ​ធម៌​នោះ​ហើយ​ ​សេចក្តី​រីករាយ​ ​ក៏​កើតឡើង​ ​ម្នាល​បុ​ណ្ណៈ​ ​តថាគត​ពោល​ថា​ ​ការ​កើតឡើង​ ​នៃ​សេចក្តី​ទុក្ខ​ ​ព្រោះ​ការ​កើតឡើង​ ​នៃ​សេចក្តី​រីករាយ​។​
ថយ | ទំព័រទី ២៦២ | បន្ទាប់