​[​៣៣០​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ថា​ ​ឧត្តរ​មាណព​ ​ជា​សិស្សរបស់​បា​រា​សិរិ​យ​ព្រាហ្មណ៍​ ​អង្គុយ​នៅ​ស្ងៀម​ ​អៀនអន់​ ​ឱនក​ ​ដាក់មុខជ្រប់​ ​មិន​និយាយ​ហើយ​ ​ទើប​ត្រាស់​ហៅ​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​បា​រា​សិរិ​យ​ព្រាហ្មណ៍​ ​តែង​សំដែង​ ​នូវ​វិធី​ចម្រើន​ឥន្ទ្រិយ​ ​របស់​សាវ័ក​ទាំងឡាយ​ ​ផ្សេង​ ​ចំណែក​ការ​ចម្រើន​ឥន្ទ្រិយ​ដ៏​ប្រសើរ​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​ផ្សេង​។​ ​ព្រះ​អា​នន្ទ​ត្ថេ​រ​ ​ក្រាបបង្គំទូល​ថា​ ​ព្រះមានព្រះភាគ​ ​គប្បី​សំដែង​នូវ​វិធី​ចម្រើន​ឥន្ទ្រិយ​ ​ដ៏​ប្រសើរ​ណា​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​ ​បពិត្រ​ព្រះមានព្រះភាគ​ ​កាល​នេះ​ ​ជាកាលគួរនឹង​សំដែង​ ​នូវ​វិធី​ចម្រើន​ឥន្ទ្រិយ​នុ៎ះ​ ​បពិត្រ​ព្រះ​សុគត​ ​កាល​នេះ​ ​ជាកាលគួរនឹង​សំដែង​ ​នូវ​វិធី​ចម្រើន​ឥន្ទ្រិយ​នុ៎ះ​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ស្តាប់​ព្រះពុទ្ធដីកា​ ​របស់​ព្រះអង្គ​ហើយ​ ​នឹង​ចងចាំ​បាន​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ទទួល​ព្រះបន្ទូល​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
ថយ | ទំព័រទី ៣៧១ | បន្ទាប់