​[​៣៣១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ដូច្នេះ​ថា​ ​ម្នាល​អានន្ទ​ ​ចុះ​ការ​ចម្រើន​ឥន្ទ្រិយ​ដ៏​ប្រសើរ​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​ ​តើ​ដូចម្តេច​។​ ​ទ្រង់​ឆ្លើយ​ដោយ​ព្រះអង្គ​ឯង​ថា​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​សេចក្តី​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​ ​កើតឡើង​ ​ព្រោះ​ឃើញ​រូប​ដោយ​ភ្នែក​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មាន​សេចក្តី​គាប់ចិត្ត​នេះ​ ​កើតឡើង​ហើយ​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​នេះ​កើតឡើង​ឡើយ​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​នេះ​ ​កើតឡើង​ហើយ​ ​ឯ​វិប​ស្សនូ​បេ​ក្ខា​ដ៏​ល្អិត​ ​ដ៏​ឧត្តម​ ​ក៏​កើតឡើង​ ​ព្រោះ​អាស្រ័យ​សេចក្តី​គាប់ចិត្ត​ជាដើម​ ​ដែល​ជា​របស់​មាន​បច្ច័យ​តាក់តែង​ ​ជា​របស់​គ្រោតគ្រាត​នោះ​ឯង​។​ ​លុះ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​គាប់ចិត្ត​នោះ​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​នោះ​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​នោះ​ ​កើតឡើង​ ​ហើយ​រលត់​ទៅវិញ​ ​វិប​ស្សនូ​បេ​ក្ខា​ ​ក៏​តាំង​ឡើង​។​ ​
ថយ | ទំព័រទី ៣៧២ | បន្ទាប់