​ម្នាល​អានន្ទ​ ​បុរស​មាន​ភ្នែកភ្លឺ​ ​បើក​ហើយ​បិទ​វិញ​ ​ឬ​បិទ​ហើយ​បើក​វិញ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​អានន្ទ​ ​បុគ្គល​ណាមួយ​ ​មាន​សេចក្តី​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​ ​កើតឡើង​ ​ហើយ​រលត់​ទៅវិញ​ ​ឯ​វិប​ស្សនូ​បេ​ក្ខា​ ​ក៏​តាំង​ឡើង​ ​ដោយ​ឆាប់​យ៉ាងនេះ​ ​រហ័ស​យ៉ាងនេះ​ ​មិន​មាន​សេចក្តី​លំបាក​យ៉ាងនេះ​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ឯង​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​តថាគត​ហៅថា​ ​ការ​ចម្រើន​នូវ​ឥន្ទ្រិយ​ដ៏​ប្រសើរ​ ​ក្នុង​រូប​ដែល​គប្បី​ដឹង​បាន​ដោយ​ភ្នែក​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​។​
 [​៣៣២​]​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​មាន​សេចក្តី​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​ ​កើតឡើង​ ​ព្រោះ​ស្តាប់​សំឡេង​ដោយ​ត្រចៀក​។​ ​ភិក្ខុ​នោះ​ ​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់