​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មាន​សេចក្តី​គាប់ចិត្ត​នេះ​កើតឡើង​ហើយ​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​នេះ​កើតឡើង​ហើយ​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​នេះ​ ​កើតឡើង​ហើយ​ ​ឯ​វិប​ស្សនូ​បេ​ក្ខា​ដ៏​ល្អិត​ ​ដ៏​ឧត្តម​ ​ក៏​កើតឡើង​ ​ព្រោះ​អាស្រ័យ​សេចក្តី​គាប់ចិត្ត​ជាដើម​ ​ដែល​ជា​របស់​មាន​បច្ច័យ​តាក់តែង​ ​ជា​របស់​គ្រោតគ្រាត​នោះ​ឯង​។​ ​លុះ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​គាប់ចិត្ត​នោះ​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​នោះ​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​នោះ​ ​កើតឡើង​ ​ហើយ​រលត់​ទៅវិញ​ ​វិប​ស្សនូ​បេ​ក្ខា​ ​ក៏​តាំង​ឡើង​។​ ​ម្នាល​អានន្ទ​ ​បុរស​មាន​កម្លាំង​ ​ទះ​ម្រាមដៃ​ ​ដោយ​មិន​លំបាក​ ​យ៉ាងណាមិញ​ ​ម្នាល​អានន្ទ​ ​បុគ្គល​ណាមួយ​ ​មាន​សេចក្តី​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​ ​កើតឡើង​ ​ហើយ​រលត់​ទៅវិញ​ ​វិប​ស្សនូ​បេ​ក្ខា​ ​ក៏​តាំង​ឡើង​ ​ដោយ​ឆាប់​យ៉ាងនេះ​ ​រហ័ស​យ៉ាងនេះ​ ​មិន​មាន​សេចក្តី​លំបាក​យ៉ាងនេះ​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ឯង​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​តថាគត​ហៅថា​ ​ការ​ចម្រើន​ឥន្ទ្រិយ​ដ៏​ប្រសើរ​ ​ក្នុង​សំឡេង​ ​ដែល​គប្បី​ដឹង​បាន​ដោយ​ត្រចៀក​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​។​
ថយ | ទំព័រទី ៣៧៤ | បន្ទាប់