​[​៣៣៣​]​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​មាន​សេចក្តី​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​ ​កើតឡើង​ ​ព្រោះ​ធុំក្លិន​ដោយ​ច្រមុះ​។​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មាន​សេចក្តី​គាប់ចិត្ត​នេះ​កើតឡើង​ហើយ​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​នេះ​កើតឡើង​ហើយ​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​នេះ​ ​កើតឡើង​ហើយ​ ​ឯ​វិប​ស្សនូ​បេ​ក្ខា​ដ៏​ល្អិត​ ​ដ៏​ឧត្តម​ ​ក៏​កើតឡើង​ ​ព្រោះ​អាស្រ័យ​សេចក្តី​គាប់ចិត្ត​ ​ជាដើម​ ​ដែល​ជា​របស់​មាន​បច្ច័យ​តាក់តែង​ ​ជា​របស់​គ្រោតគ្រាត​នោះ​ឯង​។​ ​លុះ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​គាប់ចិត្ត​នោះ​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​នោះ​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​នោះ​ ​កើតឡើង​ ​ហើយ​រលត់​ទៅវិញ​ ​វិប​ស្សនូ​បេ​ក្ខា​ ​ក៏​តាំង​ឡើង​។​ ​ម្នាល​អានន្ទ​ ​តំណក់​ទឹក​ ​រមៀល​លើ​ស្លឹក​ឈូក​ ​ដែល​ផ្អៀង​បន្តិច​ ​រមែង​មិន​ដក់​នៅ​ ​មាន​ឧបមា​ ​យ៉ាងណាមិញ​ ​ម្នាល​អានន្ទ​ ​បុគ្គល​ណាមួយ​ ​មាន​សេចក្តី​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​ ​កើតឡើង​ ​ហើយ​រលត់​ទៅវិញ​ ​វិប​ស្សនូ​បេ​ក្ខា​ ​ក៏​តាំង​ឡើង​ ​ដោយ​ឆាប់​យ៉ាងនេះ​ ​រហ័ស​យ៉ាងនេះ​ ​មិន​មាន​សេចក្តី​លំបាក​យ៉ាងនេះ​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ឯង​ ​
ថយ | ទំព័រទី ៣៧៥ | បន្ទាប់