​ម្នាល​អានន្ទ​ ​នេះឯង​ ​តថាគត​ហៅថា​ ​ការ​ចម្រើន​ឥន្ទ្រិយ​ដ៏​ប្រសើរ​ ​ក្នុង​ក្លិន​ដែល​គប្បី​ដឹង​បាន​ដោយ​ច្រមុះ​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​។​
 [​៣៣៤​]​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​មាន​សេចក្តី​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​សេចក្តី​មិន​គាប់ចិត្ត​ខ្លះ​ ​កើតឡើង​ ​ព្រោះ​ទទួល​រស​ ​ដោយ​អណ្តាត​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មាន​សេចក្តី​គាប់ចិត្ត​នេះ​កើតឡើង​ហើយ​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​នេះ​កើតឡើង​ហើយ​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​នេះ​ ​កើតឡើង​ហើយ​ ​ឯ​វិប​ស្សនូ​បេ​ក្ខា​ដ៏​ល្អិត​ ​ដ៏​ឧត្តម​ ​ក៏​កើតឡើង​ ​ព្រោះ​អាស្រ័យ​សេចក្តី​គាប់ចិត្ត​ជាដើម​ ​ដែល​ជា​របស់​មាន​បច្ច័យ​តាក់តែង​ ​ជា​របស់​គ្រោតគ្រាត​នោះ​ឯង​។​ ​លុះ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​គាប់ចិត្ត​នោះ​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​នោះ​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​នោះ​ ​កើតឡើង​ ​ហើយ​រលត់​ទៅវិញ​
ថយ | ទំព័រទី ៣៧៦ | បន្ទាប់