​ឯ​វិប​ស្សនូ​បេ​ក្ខា​ ​ក៏​តាំង​ឡើង​។​ ​ម្នាល​អានន្ទ​ ​បុរស​មាន​កម្លាំង​ ​ប្រមូល​ដុំ​ទឹកមាត់​ ​មក​លើ​ចុង​អណ្តាត​ ​ហើយ​ស្តោះ​ ​ដោយ​មិន​លំបាក​ ​មាន​ឧបមា​ ​យ៉ាងណាមិញ​ ​ម្នាល​អានន្ទ​ ​បុគ្គល​ណាមួយ​ ​មាន​សេចក្តី​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​មិន​គាប់ចិត្ត​កើតឡើង​ ​មាន​សេចក្តី​គាប់ចិត្ត​ខ្លះ​ ​មិន​គាប់ចិត្ត​ខ្លះ​ ​កើតឡើង​ ​ហើយ​រលត់​ទៅវិញ​ ​ឯ​វិប​ស្សនូ​បេ​ក្ខា​ ​ក៏​តាំង​ឡើង​ ​ដោយ​ឆាប់​យ៉ាងនេះ​ ​រហ័ស​យ៉ាងនេះ​ ​មិន​មាន​លំបាក​យ៉ាងនេះ​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ឯង​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​តថាគត​ហៅថា​ ​ការ​ចម្រើន​ឥន្ទ្រិយ​ដ៏​ប្រសើរ​ ​ក្នុង​រស​ដែល​គប្បី​ដឹង​បាន​ដោយ​អណ្តាត​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​។​
ថយ | ទំព័រទី ៣៧៧ | បន្ទាប់