​[​៣៤០​]​ ​ម្នាល​អានន្ទ​ ​ការ​ចម្រើន​នូវ​ឥន្ទ្រិយ​ដ៏​ប្រសើរ​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​ ​តថាគត​ ​បាន​សំដែង​ហើយ​ ​បុគ្គល​ដែល​ឈ្មោះថា​ ​សេក្ខៈ​ ​ប្រកបដោយ​បដិបទា​ ​តថាគត​ ​បាន​សំដែង​ហើយ​ ​បុគ្គល​ដែល​ឈ្មោះថា​ ​អរិយៈ​ ​មាន​ឥន្ទ្រិយ​ចម្រើន​ហើយ​ ​តថាគត​ ​ក៏បាន​សំដែង​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​ ​ម្នាល​អានន្ទ​ ​កិច្ច​ណា​ ​ដែល​ព្រះ​សាស្តា​ ​ជា​អ្នក​ស្វែងរក​នូវ​ប្រយោជន៍​ ​ជា​អ្នក​អនុគ្រោះ​ ​ដល់​សាវ័ក​ទាំងឡាយ​ ​គប្បី​ធ្វើ​ព្រោះ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​កិច្ច​នោះ​ ​តថាគត​បាន​ធ្វើ​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​ ​ម្នាល​អានន្ទ​ ​នុ៎ះ​ ​រុក្ខមូល​ ​នុ៎ះ​ ​សុញ្ញាគារ​ ​ម្នាល​អានន្ទ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ពិនិត្យមើល​ចុះ​ ​ចូរ​កុំ​ប្រមាទ​ ​កុំ​មាន​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​ ​នេះ​ហើយ​ជា​ពាក្យ​ប្រៀនប្រដៅ​ ​របស់​តថាគត​ ​ចំពោះ​អ្នក​ទាំងឡាយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​មាន​សេចក្តី​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​ព្រះមានព្រះភាគ​។​

​ចប់​ ​ឥន្ទ្រិយ​ភាវនា​សូត្រ​ ​ទី១០​។​
​ចប់​ ​ស​ឡាយ​ត​នវ​គ្គ​ ​ទី៥​។

ថយ | ទំព័រទី ៣៨៤ | បន្ទាប់