ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ហើ​យក៏ញុំាង​សេចក្តី​ស្រឡាញ់​ ​ឲ្យ​តាំង​ឡើង​ ​ក្នុង​អនុត្តរ​វិមោក្ខ​ថា​ ​កាលណា​ហ្ន៎​ ​អាត្មាអញ​ ​នឹង​បាន​ដល់​នូវ​អាយតនៈ​ ​ជា​អាយតនៈ​ ​ដែល​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​បាន​ដល់​ ​ក្នុង​កាល​ឥឡូវនេះ​ ​កា​លញុំាង​សេចក្តី​ស្រឡាញ់​ ​ឲ្យ​តាំង​ឡើង​ ​ក្នុង​អនុត្តរ​វិមោក្ខ​ ​ដូច្នេះហើយ​ ​ក៏​កើត​ទោមនស្ស​ឡើង​ ​ព្រោះតែ​សេចក្តី​ស្រឡាញ់​ជា​បច្ច័យ​ ​ទោមនស្ស​ណា​ ​មាន​សភាព​ដូច្នេះ​ ​ទោមនស្ស​នេះ​ ​តថាគត​ហៅថា​ ​នេ​ក្ខម្ម​សិត​ទោមនស្ស​។​ ​នេះ​នេ​ក្ខម្ម​សិត​ទោមនស្ស​ ​៦យ៉ាង​។​
 [​១០៤​]​ ​បណ្តា​ធម៌​ទាំងនោះ​ ​គេហ​សិត​ឧបេក្ខា​ ​៦យ៉ាង​ ​តើ​ដូចម្តេច​។​ ​បុថុជ្ជន​ ​ជា​បុគ្គល​ល្ងង់​ ​វង្វេង​ ​ឬ​បុថុជ្ជន​ ​ដែល​មិនទាន់​ផ្ចាញ់​កិលេស​បាន​ ​មិនទាន់​ផ្ចាញ់​វិបាក​បាន​ ​ជា​អ្នក​ឃើញថា​ ​មិន​មានទោស​ ​ជា​អ្នក​មិន​ចេះដឹង​ពុទ្ធវចនៈ​ ​ឃើញ​រូប​ដោយ​ភ្នែក​ ​ហើយក៏​កើត​ឧបេក្ខា​ឡើង​ ​ឧបេក្ខា​(​១​)​ ​ណា​ ​មាន​សភាព​ដូច្នេះ​ ​ឧបេក្ខា​នោះ​ ​មិន​ប្រព្រឹត្ត​កន្លង​នូវ​រូប​ឡើយ​ ​ព្រោះហេតុនោះ​ ​ឧបេក្ខា​នោះ​ ​តថាគត​ ​ហៅថា​ ​គេហ​សិត​ឧបេក្ខា​។​ ​ឮ​សំឡេង​ដោយ​ត្រចៀក​.​.​.​ ​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​ ​ទទួល​រស​ដោយ​អណ្តាត​.​.​.​ ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ ​ដោយ​កាយ​.​.​.​
​(​១​)​ ​សំដៅយក​អ​ញ្ញាណូ​បេ​ក្ខា​ ​ការ​ព្រងើយកន្តើយ​ ​ប្រាសចាក​សេចក្តី​ដឹង​ពិត​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១០៦ | បន្ទាប់