ឧបេក្ខា​នោះ​ ​តថាគត​ហៅថា​ ​នេ​ក្ខម្ម​សិត​ឧបេក្ខា​។​ ​បុគ្គល​កាល​ដឹង​ច្បាស់​ថា​ ​សំឡេង​.​.​.​ ​ថា​ក្លិន​.​.​.​ ​ថា​រស​.​.​.​ ​ថា​ផោដ្ឋព្វៈ​.​.​.​ ​ដឹង​ច្បាស់​ថា​ ​ធម៌​ ​មានការ​មិន​ទៀង​ ​មានការ​ប្រែប្រួល​ ​មានការ​វិនាស​ ​មានការ​រលត់​ ​ឃើញច្បាស់​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ដូច្នេះ​ថា​ ​ធម៌​ ​ក្នុង​កាលមុន​ក្តី​ ​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​ធម៌​ទាំងអស់​នោះ​ ​សុទ្ធតែ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ហើយក៏​កើត​ឧបេក្ខា​ឡើង​ ​ឧបេក្ខា​ណា​ ​មាន​សភាព​ដូច្នេះ​ ​ឧបេក្ខា​នោះ​ ​មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ឡើយ​ ​ព្រោះហេតុនោះ​ ​ឧបេក្ខា​នោះ​ ​តថាគត​ហៅថា​ ​នេ​ក្ខម្ម​សិត​ឧបេក្ខា​។​ ​នេះ​នេ​ក្ខម្ម​សិត​ឧបេក្ខា​ ​មាន៦យ៉ាង​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​ ​ពោល​ហើយ​ថា​ ​បណ្ឌិត​គប្បី​ដឹង​ ​សត្ត​បទ​ ​៣៦​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ ​ព្រោះ​អាស្រ័យ​នូវ​ហេតុនេះ​ឯង​។​
 [​១០៦​]​ ​ពាក្យ​ថា​ ​បណ្តា​ធម៌​ទាំងនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​អាស្រ័យ​នឹង​ធម៌​នេះ​ ​ហើយ​លះបង់​ ​នូវ​ធម៌​នេះ​ចេញ​(​១​)​ ​ដូច្នេះ​នេះ​ ​តថាគត​ ​បាន​ពោល​ហើយ​។​ ​ចុះ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ ​ព្រោះ​អាស្រ័យ​អ្វី​។​ ​
​(​១​)​ ​សេចក្តី​ថា​ ​សត្ត​បទ​ ​ទាំង៣៦​ ​ត្រូវ​អាស្រ័យ​នូវ​បទ​ ​ទាំង១៨​ ​ហើយ​លះបង់​នូវ​បទ​ ​ទាំង១៨ចោលចេញ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់