[១០៩] ម្នាលភិក្ខុទាំងឡាយ សាស្តាជាអ្នកអនុគ្រោះ ជាអ្នកស្វែងរកប្រយោជន៍ តែងសំដែងធម៌ ដល់ពួកសាវ័ក ព្រោះអាស្រ័យនូវសេចក្តីអនុគ្រោះ ដូច្នេះថា ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ។ តែពួកសាវ័ក របស់សាស្តានោះ មិនចង់ស្តាប់ មិនផ្ចង់ត្រចៀក មិនតាំងចិត្ត ដើម្បីឲ្យដឹងសេចក្តី ក៏ប្រព្រឹត្តកន្លងពាក្យប្រៀនប្រដៅ របស់សាស្តាទៅវិញ។ ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះ ព្រះតថាគត មិនមានចិត្តរីករាយ មិនទទួលនូវសេចក្តីរីករាយ មានចិត្តមិនប្រឡាក់ដោយរាគៈ មានតែសតិសម្បជញ្ញៈ ប្រព្រឹត្តទៅ គ្រប់ឥរិយាបថ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានទី១ ដែលសាស្តាដ៏ប្រសើរតែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរនឹងប្រៀនប្រដៅគណៈបាន។
[១១០] ម្នាលភិក្ខុទាំងឡាយ មួយទៀត សាស្តាជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ តែងសំដែងធម៌ ដល់ពួកសាវ័ក ព្រោះអាស្រ័យនូវសេចក្តីអនុគ្រោះថា ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ។ សាវ័កពួកខ្លះ របស់សាស្តានោះ មិនចង់ស្តាប់