រមែង​ស្ទុះ​ទៅកាន់​ទិស​តែ​មួយ​ៗ​ ​គឺ​ទិសខាងកើត​ក្តី​ ​ខាងលិច​ក្តី​ ​ខាងជើង​ក្តី​ ​ខាងត្បូង​ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គោ​គួរ​ទូន្មាន​ ​ដែល​ទម័ក​គោ​ ​បាន​ទូន្មាន​ហើយ​ ​រមែង​ស្ទុះ​ទៅកាន់​ទិស​តែ​មួយ​ៗ​ ​គឺ​ទិសខាងកើត​ក្តី​ ​ខាងលិច​ក្តី​ ​ខាងជើង​ក្តី​ ​ខាងត្បូង​ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​បុរស​គួរ​ទូន្មាន​ ​ដែល​ព្រះ​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​បាន​ទូន្មាន​ហើយ​ ​រមែង​ស្ទុះ​ទៅកាន់​ទិស​ ​ទាំង៨បាន​ ​គឺ​បុគ្គល​បាន​នូវ​រូបជ្ឈាន​ ​តែង​មើលឃើញ​ ​នូវ​រូប​ទាំងឡាយ​ ​នេះ​ជា​ទិសទី១​។​ ​បុគ្គល​មិនបាន​សំគាល់​នូវ​រូប​ខាងក្នុង​ ​តែងឃើញ​នូវ​រូប​ខាងក្រៅ​ទាំងឡាយ​ ​នេះ​ជា​ទិសទី២​។​ ​បុគ្គល​បង្អោន​ចិត្ត​ទៅកាន់​អារម្មណ៍​ថា​ ​(​នេះ​)​ ​ល្អ​ដូច្នេះ​ ​នេះ​ជា​ទិសទី៣​។​ ​បុគ្គល​ ​ព្រោះ​កន្លង​នូវ​រូបសញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​អស់​បដិឃ​សញ្ញា​ ​ព្រោះ​លែង​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​ក៏បាន​ដល់​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​ប្រព្រឹត្ត​នៅ​គ្រប់​ឥរិយាបថ​ ​ទាំង៤​ ​នេះ​ជា​ទិសទី៤​។
ថយ | ទំព័រទី ១១៥ | បន្ទាប់