ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ ​ដោយសង្ខេប​ ​មិនបាន​ចែក​អត្ថ​ ​ដោយ​ពិស្តារ​នេះ​ ​មានតែ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​ទើប​អាច​ចែក​អត្ថ​ ​ដោយ​ពិស្តារ​បាន​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​ទាំងឡាយ​ ​នាំគ្នា​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​ ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​យើង​ទាំងឡាយ​ ​គប្បី​សួរ​នូវ​សេចក្តី​នេះ​ ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​ ​មាន​អាយុ​ ​ដូច្នេះ​ ​សូម​ព្រះ​មហា​ក​ច្ចា​នៈ​ ​មាន​អាយុ​ ​ចែក​ ​(​អត្ថ​នោះ​ ​ដោយ​ពិស្តារ​ឲ្យ​ទាន​)​។​
 [​១១៧​]​ ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​ពោល​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុរស​អ្នក​ត្រូវការ​ដោយ​ឈើខ្លឹម​ ​ជា​អ្នក​ស្វែងរក​ឈើខ្លឹម​ ​បាន​ដើរទៅ​ស្វែងរក​ឈើខ្លឹម​ ​កាលបើ​ដើមឈើ​ធំ​ ​ដុះ​នៅ​ ​(​ចំពោះមុខ​)​ ​ក៏​ដើរ​រំលង​ឫស​ ​រំលង​ដើម​ ​សំគាល់​នូវ​មែក​ ​និង​សន្លឹក​ថា​ជា​ខ្លឹម​ ​ដែល​ខ្លួន​ត្រូវ​ស្វែងរក​វិញ​ ​មាន​ឧបមា​ ​ដូចម្តេច​មិញ​ ​សេចក្តី​នេះ​ ​ក៏​មាន​ឧបមេយ្យ​ដូច​ ​កាលដែល​ព្រះ​សាស្តា​ ​ឋិតនៅ​ចំពោះមុខ​ ​នៃ​លោក​មាន​អាយុ​ទាំងឡាយ​ ​លោក​ទាំងឡាយ​ ​ក៏​រំលង​ព្រះមានព្រះភាគ​នោះ​ ​ហើយ​សំគាល់​នូវ​យើង​ ​ថា​ជា​បុគ្គល​គួរ​សួរ​ ​នូវ​សេចក្តី​នេះ​វិញ​ ​
ថយ | ទំព័រទី ១២៤ | បន្ទាប់