[​១១៩​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដូចម្តេច​ហៅថា​ ​វិញ្ញាណ​រាត់រាយ​ ​ខ្ចាត់ខ្ចាយ​ទៅ​ខាងក្រៅ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​រូប​ ​ដោយ​ចក្ខុ​ហើយ​ ​ក៏​មានវិញ្ញាណ​រលឹក​ទៅតាម​រូប​និមិត្ត​ ​ប្រាថ្នា​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​រូប​និមិត្ត​ ​ជាប់​ចំពាក់​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​រូប​និមិត្ត​ ​ប្រកប​ព្រមដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​រូប​និមិត្ត​ ​(​នេះ​)​ ​ហៅថា​ ​វិញ្ញាណ​រាត់រាយ​ ​ខ្ចាត់ខ្ចាយ​ទៅ​ខាងក្រៅ​។​ ​ភិក្ខុ​ឮ​សំឡេង​ ​ដោយ​ត្រចៀក​.​.​.​ ​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​ ​ទទួល​រស​ ​ដោយ​អណ្តាត​.​.​.​ ​ប៉ះពាល់​ផោដ្ឋព្វៈ​ដោយ​កាយ​.​.​.​ ​ដឹង​នូវ​ធម៌​ ​ដោយចិត្ត​ហើយ​ ​ក៏​មានវិញ្ញាណ​រលឹក​ទៅតាម​ធម្ម​និមិត្ត​ ​ប្រាថ្នា​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​ធម្ម​និមិត្ត​ ​ជាប់​ចំពាក់​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​ធម្ម​និមិត្ត​ ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​ធម្ម​និមិត្ត​ ​(​នេះ​)​ ​ហៅថា​ ​វិញ្ញាណ​រាត់រាយ​ ​ខ្ចាត់ខ្ចាយ​ទៅ​ខាងក្រៅ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដែល​ហៅថា​ ​វិញ្ញាណ​រាត់រាយ​ ​ខ្ចាត់ខ្ចាយ​ទៅ​ខាងក្រៅ​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១២៨ | បន្ទាប់