ភិក្ខុ​ ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​បាន​ដល់​នូវ​ទុតិយជ្ឈាន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​។​ ​ភិក្ខុ​នោះ​ ​រមែង​មានវិញ្ញាណ​ ​មិនបាន​រលឹក​ទៅតាម​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​មិនបាន​ប្រាថ្នា​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​មិន​ជាប់​ចំពាក់​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​បីតិ​ ​និង​សុខ​ដែល​កើតអំពី​សមាធិ​ ​មិន​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​(​នេះ​)​ ​ហៅថា​ ​ចិត្ត​មិន​ឋិតនៅ​ខាងក្នុង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ ​ព្រោះ​នឿយណាយ​ ​ចាក​បីតិ​។​បេ​។​ ​បាន​ដល់​នូវ​តតិយជ្ឈាន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​។​ ​ភិក្ខុ​នោះ​ ​រមែង​មានវិញ្ញាណ​ ​មិនបាន​រលឹក​ទៅតាម​ឧបេក្ខា​ ​មិនបាន​ប្រាថ្នា​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​សុខ​ប្រកបដោយ​ឧបេក្ខា​ ​មិន​ជាប់​ចំពាក់​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​ឧបេក្ខា​ ​និង​សុខ​ ​មិន​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​សុខ​ប្រកបដោយ​ឧបេក្ខា​ ​(​នេះ​)​ ​ហៅថា​ ​ចិត្ត​មិន​ឋិតនៅ​ខាងក្នុង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ ​ព្រោះ​លះបង់​ ​នូវ​សុខ​ផង​។​បេ​។​ ​បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​។​ ​ភិក្ខុ​នោះ​ ​រមែង​មានវិញ្ញាណ​ ​មិនបាន​រលឹក​ទៅតាម​អ​ទុ​ក្ខម​សុខ​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់