មិន​ប្រកបដោយ​ប្រយោជន៍​ ​ធម៌​នេះ​ ​ជា​ធម៌​មិន​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​មិន​លំបាក​ ​មិន​ចង្អៀតចង្អល់​ ​មិន​ក្តៅក្រហាយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ត្រូវ​។​ ​ធម៌​ណា​ ​គឺ​សេចក្តី​ព្យាយាម​ ​ធ្វើខ្លួន​ឯង​ឲ្យ​លំបាក​ ​ជា​របស់​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ធម៌​នេះ​ ​រមែង​ប្រកបដោយ​សេចក្តី​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ខុស​។​ ​ធម៌​ណា​ ​គឺ​ការ​មិន​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ធ្វើខ្លួន​ឯង​ឲ្យ​លំបាក​ ​ជា​សេចក្តី​ព្យាយាម​ ​នាំមក​នូវ​ទុក្ខ​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ធម៌​នុ៎ះ​ ​មិន​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​មិន​លំបាក​ ​មិន​ចង្អៀតចង្អល់​ ​មិន​ក្តៅក្រហាយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ត្រូវ​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​ពោល​ហើយ​ថា​ ​បុគ្គល​មិន​គប្បី​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​សុខ​ក្នុង​កាម​ ​ដែល​ជា​ធម៌​ថោកទាប​ ​ជា​របស់​អ្នកស្រុក​ ​ជា​របស់​បុថុជ្ជន​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​មួយទៀត​ ​មិន​គប្បី​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ធ្វើខ្លួន​ឯង​ឲ្យ​លំបាក​ ​នាំមក​នូវ​ទុក្ខ​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ ​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​នេះឯង​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់