[​១៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ធម៌​ទាំងនោះ​ ​ការ​លើ​ក​តំ​កើង​ ​និង​ការ​បន្តុះ​បង្អាប់​ ​ទាំង​មិនមែន​ជា​ការសំដែង​ធម៌​ ​ណា​ ​ធម៌​នុ៎ះ​ ​ឈ្មោះថា​ប្រកបដោយ​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ខុស​ ​ព្រោះហេតុនោះ​ ​ធម៌​នុ៎ះ​ ​ឈ្មោះថា​ ​ប្រកបដោយ​សេចក្តី​សៅហ្មង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ធម៌​ទាំងនោះ​ ​ការដែល​មិន​លើ​ក​តំ​កើង​ ​និង​ការ​មិន​បន្តុះ​បង្អាប់​ ​ទាំង​ការសំដែង​ធម៌​ដោយ​ត្រង់ណា​ ​ធម៌​នេះ​ ​មិន​នាំមក​នូវ​ទុក្ខ​ ​មិន​មាន​សេចក្តី​លំបាក​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ ​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ត្រូវ​ ​ព្រោះហេតុនោះ​ ​ធម៌​នុ៎ះ​ ​ឈ្មោះថា​ ​មិន​មាន​សេចក្តី​សៅហ្មង​។​ ​
 [​១៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ធម៌​ទាំងនោះ​ ​សេចក្តី​សុខ​ណា​ ​ជា​សេចក្តី​សុខ​ក្នុង​កាម​ ​ជា​សេចក្តី​សុខ​របស់​បុថុជ្ជន​ ​ជា​សេចក្តី​សុខ​ដ៏​លាមក​ ​មិនមែន​ជា​សេចក្តី​សុខ​ ​របស់​ព្រះ​អរិយបុគ្គល​ ​ធម៌​នុ៎ះ​ ​ប្រកបដោយ​សេចក្តី​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ខុស​ ​ព្រោះហេតុនោះ​ ​ធម៌​នុ៎ះ​ ​ឈ្មោះថា​ ​ប្រកបដោយ​សេចក្តី​សៅហ្មង​។​
ថយ | ទំព័រទី ១៦៤ | បន្ទាប់