ធាតុ​វិភង្គ​សូត្រ​ ​ទី១០​


 [​១៤៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ទៅកាន់​ចារិក​ ​ក្នុង​ដែន​របស់​ពួក​អ្នក​មគធៈ​ ​បាន​ដល់ទៅ​ក្រុង​រាជគ្រឹះ​ ​ចូល​ទៅ​រក​ស្មូនឆ្នាំង​ ​ឈ្មោះ​ ​ភ​គ្គ​វៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ត្រាស់​នឹង​ស្មូន​ឆ្នាំង​ឈ្មោះ​ភ​គ្គ​វៈ​ ​យ៉ាងនេះ​ថា​ ​ម្នា​លភ​គ្គ​វៈ​ ​បើ​អ្នក​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ទេ​ ​តថាគត​ ​សូម​នៅក្នុង​ផ្ទះ​ ​បាន​មួយ​រាត្រី​។​ ​ស្មូនឆ្នាំង​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ឥតមាន​សេចក្តី​ចង្អៀតចង្អល់​អ្វី​ទេ​ ​ប៉ុន្តែ​មាន​អ្នកបួស​ ​ចូល​ទៅ​នៅក្នុង​ផ្ទះ​នេះ​មុន​រួចហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​អ្នកបួស​នោះ​យល់ព្រម​ ​សូម​ព្រះអង្គ​គង់នៅ​ ​តាម​សេចក្តី​សប្បាយ​ចុះ​។​
 [​១៤៩​]​ ​សម័យ​នោះ​ឯង​ ​កុលបុត្ត​ឈ្មោះ​ ​បុ​ក្កុ​សា​តិ​ ​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ព្រោះ​សទ្ធា​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​បុ​ក្កុ​សា​តិ​កុលបុត្ត​នោះ​ឯង​ ​ជា​អ្នក​ចូល​មក​នៅមុន​ ​ក្នុង​ផ្ទះ​ស្មូនឆ្នាំង​នោះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចូល​ទៅ​រក​បុ​ក្កុ​សា​តិ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ត្រាស់​នឹង​បុ​ក្កុ​សា​តិ​មាន​អាយុ​ថា​ ​ម្នាល​ភិក្ខុ​ ​បើ​អ្នក​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ទេ​ ​តថាគត​ ​សូម​នៅក្នុង​ផ្ទះ​បាន​មួយ​រាត្រី​ ​
ថយ | ទំព័រទី ១៧០ | បន្ទាប់