ដឹង​ច្បាស់​នូវ​ធម៌​ដោយចិត្ត​ ​ហើយ​ពិចារណា​ធម៌​ ​ដែល​ជាទី​តាំង​នៃ​សោមនស្ស​វេទនា​ ​ពិចារណា​ធម៌​ ​ដែល​ជាទី​តាំង​នៃ​ទោមនស្សវេទនា​ ​ពិចារណា​ធម៌​ ​ដែល​ជាទី​តាំង​នៃ​ឧបេក្ខា​វេទនា​ ​ត្រូវជា​សោ​មនស្សុ​ប​វិចារៈ៦​ ​ទោ​មនស្សុ​ប​វិចារៈ៦​ ​ឧបេ​ក្ខូប​វិចារៈ៦​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ពាក្យ​ណា​ ​ដែល​យើង​បាន​ពោល​ហើយ​ថា​ ​ម្នាល​ភិក្ខុ​ ​បុរស​នេះ​ ​មាន​មនោ​ប​វិចារៈ​ ​១៨​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​យើង​បាន​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​នេះឯង​។​
 [​១៥៧​]​ ​ពាក្យ​ថា​ ​ម្នាល​ភិក្ខុ​ ​បុរស​នេះ​ ​មាន​អធិដ្ឋាន​(​១​)​ ​៤​ ​ដូច្នេះ​នុ៎ះ​ ​យើង​បាន​ពោល​ហើយ​។​ ​ពាក្យ​នុ៎ះ​ ​យើង​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ដូចម្តេច​។​ ​បុរស​មាន​អធិដ្ឋាន​ក្នុង​បញ្ញា១​ ​មាន​អធិដ្ឋាន​ក្នុង​សច្ចៈ១​ ​មាន​អធិដ្ឋាន​ក្នុង​ចាគៈ១​ ​មាន​អធិដ្ឋាន​ក្នុង​ឧប​សមៈ​(​២​)​ ​១​។​ ​ពាក្យ​ណា​ ​ដែល​យើង​បាន​ពោល​ហើយ​ថា​ ​ម្នាល​ភិក្ខុ​ ​បុរស​នេះ​ ​មាន​អធិដ្ឋាន៤​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​យើង​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​នេះឯង​។​
​(​១​)​ ​ការ​តម្កល់ចិត្ត​ទុក​។​ ​(​២​)​ ​ការ​រម្ងាប់​កិលេស​ ​ដូចគ្នានឹង​សន្តិ​ ​ដែល​បាន​ពោល​រួចហើយ​ ​ខាងដើម​។​
ថយ | ទំព័រទី ១៧៦ | បន្ទាប់