មួយទៀត​ ​បឋវីធាតុ​ខាងក្នុង​ណា​ក្តី​ ​បឋវីធាតុ​ខាងក្រៅ​ណា​ក្តី​ ​ទាំងពីរ​នេះ​ ​ជា​បឋវីធាតុ​ដូចគ្នា​។​ ​បុគ្គល​គួរ​ឃើញ​តាមពិត​នូវ​បឋវីធាតុ​នោះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អាត្មាអញ​។​ ​លុះ​ឃើញ​តាមពិត​ ​នូវ​បឋវីធាតុ​នោះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ហើយ​ ​រមែង​នឿយណាយ​ក្នុង​ ​បឋវីធាតុ​ ​រមែង​ញុំាង​ចិត្ត​ឲ្យ​គ្រាក​ចេញ​អំពី​បឋវីធាតុ​។​
 [​១៦០​]​ ​ម្នាល​ភិក្ខុ​ ​ចុះ​អាបោធាតុ​ ​តើ​ដូចម្តេច​។​ ​អាបោធាតុ​ខាងក្នុង​ក៏​មាន​ ​ខាងក្រៅ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ ​អាបោធាតុ​ខាងក្នុង​ ​តើ​ដូចម្តេច​។​ ​ធម្មជាត​ណា​ ​ដែល​កើត​ក្នុង​ខ្លួន​ ​អាស្រ័យ​នូវ​ខ្លួន​ ​ជា​របស់​ជ្រាយ​ ​ជា​របស់​រលាយ​ ​មានវិញ្ញាណ​ចូល​ទៅ​អាស្រ័យ​នៅ​ ​គឺ​ប្រមាត់​ ​ស្លែ​ស្ម​ ​ខ្ទុះ​ ​ឈាម​ ​ញើស​ ​ខ្លាញ់​ខាប់​ ​ទឹកភ្នែក​ ​ខ្លាញ់​រាវ​ ​ទឹកមាត់​ ​ទឹកសំបោរ​ ​ទឹករំអិល​ ​មូត្រ​ ​ឬ​របស់​ដទៃ​ណាមួយ​ ​ដែល​កើត​ក្នុង​ខ្លួន​ ​អាស្រ័យ​នូវ​ខ្លួន​ ​ជា​របស់​ជ្រាយ​ ​ជា​របស់​រលាយ​ ​មានវិញ្ញាណ​ចូល​ទៅ​អាស្រ័យ​នៅ​ ​ម្នាល​ភិក្ខុ​ ​នេះ​ ​យើង​ហៅថា​ ​អាបោធាតុ​ខាងក្នុង​។​ ​អាបោធាតុ​ខាងក្នុង​ណា​ក្តី​ ​អាបោធាតុ​ខាងក្រៅ​ណា​ក្តី​ ​
ថយ | ទំព័រទី ១៧៨ | បន្ទាប់