​បើ​បុគ្គល​នោះ​ ​ទទួល​សុខវេទនា​ ​រមែង​មានចិត្ត​នឿយណាយ​ ​ហើយ​ទទួល​សុខវេទនា​នោះ​។​ ​បើ​បុគ្គល​នោះ​ ​ទទួល​ទុក្ខវេទនា​ ​រមែង​មានចិត្ត​នឿយណាយ​ ​ហើយ​ទទួល​ទុក្ខវេទនា​នោះ​។​ ​បើ​បុគ្គល​នោះ​ ​ទទួល​អ​ទុ​ក្ខម​សុខវេទនា​ ​រមែង​មានចិត្ត​នឿយណាយ​ ​ហើយ​ទទួល​អ​ទុ​ក្ខម​សុខវេទនា​នោះ​។​ ​កាល​បុគ្គល​នោះ​ ​ទទួល​វេទនា​ ​ដែល​មាន​កាយ​ជាទីបំផុត​ ​ក៏​រមែង​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​វេទនា​ ​មាន​កាយ​ជាទីបំផុត​។​ ​កាល​ទទួល​វេទនា​ ​ដែល​មានជីវិត​ជាទីបំផុត​ ​ក៏​រមែង​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​វេទនា​ ​មានជីវិត​ជាទីបំផុត​។​ ​ដឹង​ច្បាស់​ថា​ ​កាលបើ​មាន​រាងកាយ​បែកធ្លាយ​ទៅ​ហើយ​ ​ខាងនាយ​អំពី​ការ​អស់ជីវិត​ទៅ​ ​វេទនា​ទាំងពួង​ ​ដែល​អាត្មាអញ​មិន​គួរ​ត្រេកអរ​ ​ក្នុង​លោក​នេះ​ ​នឹង​រលត់​អស់​ទៅ​មិន​មាន​សល់​។​
ថយ | ទំព័រទី ១៩១ | បន្ទាប់