ជា​វិមុត្តិ​ ​មិន​កម្រើក​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះថា​ ​របស់​ណា​ ​ដែល​មាន​សេចក្តី​វិនាស​ជា​ធម្មតា​ ​របស់​នោះ​ ​ជា​របស់​មុសា​ ​ព្រះនិព្វាន​ណា​ ​ដែល​មាន​សេចក្តី​មិន​វិនាស​ជា​ធម្មតា​ ​ព្រះនិព្វាន​នោះ​ ​ជា​របស់​សច្ចៈ​ ​ម្នាល​ភិក្ខុ​ ​ព្រោះហេតុនោះ​ ​បុគ្គល​ ​ដែល​ប្រកបដោយ​គុណធម៌​យ៉ាងនេះ​ ​ទើប​ឈ្មោះថា​ ​ប្រកបដោយ​ ​សច្ចាធិដ្ឋាន​ ​ដ៏​ឧត្តម​នេះ​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះថា​ ​ព្រះនិព្វាន​ណា​ ​ដែល​មាន​សេចក្តី​មិន​វិនាស​ជា​ធម្មតា​ ​ព្រះនិព្វាន​នុ៎ះ​ ​ឈ្មោះថា​ ​ជា​ ​អរិយសច្ច​ ​ដ៏​ឧត្តម​។​ ​ក៏​កាលពីដើម​(​១​)​ ​បុគ្គល​នោះ​ ​មិនទាន់​ដឹង​ច្បាស់​ ​តែង​បំពេញ​ ​តែង​កាន់​យក​ ​នូវ​ឧបធិ​(​២​)​ ​ទាំងឡាយ​។​ ​ឧបធិ​ទាំងនោះ​ ​បុគ្គល​នោះ​ ​បាន​លះបង់​ហើយ​ ​បាន​គាស់រំលើង​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​ ​នៃ​ដើមត្នោត​ ​ជាស​ភាវៈ​ដល់​នូវ​ការ​មិន​មាន​ ​មាន​សភាព​មិនកើត​ទៀត​ ​ជា​ធម្មតា​តទៅ​ ​ម្នាល​ភិក្ខុ​ ​ព្រោះហេតុនោះ​ ​បុគ្គល​ដែល​ប្រកបដោយ​គុណធម៌​យ៉ាងនេះ​ ​ទើប​ឈ្មោះថា​ ​ប្រកបដោយ​ ​ចា​គា​ធិ​ដ្ឋាន​ ​ដ៏​ឧត្តម​នេះ​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះថា​ ​ការ​លះបង់​ ​នូវ​ឧបធិ​ទាំងពួង​ណា​ ​ការ​លះបង់​នុ៎ះ​ ​ហៅថា​ ​ចាគៈ​ដ៏​ប្រសើរ​ក្រៃលែង​។​ ​កាលពីដើម​ ​បុគ្គល​នោះ​ ​មិនទាន់​ដឹង​ច្បាស់
​(​១​)​ ​អំពី​កាលដែល​នៅជា​បុថុជ្ជន​។​ ​(​២​)​ ​ឧបធិ៤​ ​គឺ​ ​ខន្ធូ​ប​ធិ១​ ​កិ​លេ​សូប​ធិ១​ ​អភិ​សង្ខា​រូប​ធិ១​ ​បញ្ច​កាម​គុណូ​ប​ធិ១​។​
ថយ | ទំព័រទី ១៩៣ | បន្ទាប់